THE POP THAI
Monday, February 13, 2017
ចង់ល្បី វៃតប់គ្នាផ្អើលភូមិ-ថ្មី
ភ្នំពេញ ៖
ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧ ហេតុការណ៍ វៃតប់គ្នាផ្អើលភូមិ ហើយក៏ជ្រុលដៃគប់មួកការពារសុវត្ថិភាពត្រូវនារីម្នាក់កំពុងហាលខោអាវបណ្ដាលឱ្យបែកមាត់ហើម
ស្ថិតត្រង់ចំណុចភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ មុនពេលកើតហេតុ បុរសម្នាក់ឈ្មោះ
សោមសុភក្ត្រា អាយុ២៧ឆ្នាំ (ជនដៃដល់) ជាវិស្វករអគ្គិសនី ស្នាក់នៅទីតាំងកើតហេតុ ។ ខណៈពេល
ឃើញប្អូនប្រុសឈ្មោះសោម សុភក្ដ្រត្រា ដែលជាមនុស្សញៀនថ្នាំ កំពុងអង្គុយផឹកស៊ីជាមួយបុរសម្នាក់
ទៀតឈ្មោះយឹម ពុទ្ធា អាយុ២៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប នោះ ក៏ក្តៅក្រហាយខឹងតែម្តងព្រោះប្អូនប្រុស
រូបនោះឱ្យតែស្រវឹងតែងតែរករឿងអ្នកផ្ទះ រំអុករកលុយយកទៅទិញថ្នាំញៀន បើមិនឱ្យទេនឹងបំផ្លាញ
ទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេច ។ចំណែកបុរសឈ្មោះយឹម ពុទ្ធា ពីដើមឡើយជាមនុស្សធ្លាប់សេពគ្រឿងញៀន
ដែរ ដែលថ្មីៗនេះរូបគាត់ទើបតែចេញពីមណ្ឌលកែប្រែនោះទេ ។ បុរសជាបង បានទាត់ធុងបាសរបស់
ប្អូនដែលកំពុងចាក់ស្ដាប់ពេលផឹកស៊ីនោះ ទើបធ្វើឱ្យបងប្អូនទាំងពីរនាក់ឈ្លោះគ្នា ហើយបុរសរត់ទៅ
ឈ្លោះជាមួយនិងបុរសដែលអង្គុយផឹកជាមួយប្អូននោះទៀត ក៏ធ្វើឱ្យជម្លោះកាន់តែខ្លាំងតែម្តង ៕
Subscribe to:
Comments (Atom)



